CAMBO REPORT

Popup Advertising5 seconds

ពិនិត្យមើល​ផង ប្រយ័ត្ន​ទិញ​ប៉ះ iPad Pro ជំនាន់​ថ្មី មាន​ស៊ុម​កោង​ចេញ​ពី​ប្រអប់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីចុងខែតុលា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវ iPad Pro ជំនាន់ថ្មី របស់ពួកគេចំនួន 2 ម៉ូឌែល រួម​មាន iPad Pro 11 អ៊ីញ និង iPad Pro 12.9 អ៊ីញ។ វាជាថេប្លេតដែលមានតម្លៃថ្លៃ ប៉ុន្តែមានគុណភាពផលិតខ្ពស់ ជាមួយ​នឹង​តួខ្លួន​ស្រោបឡើងពីលោហៈ មានអេក្រង់លាតធំ បន្ថយគែមអោយនៅសល់ខ្លី និងមានមុខងារ Face ID សម្រាប់ដោះសោរសម្គាល់​មុខ​បាន ថែមទៀត។ អ្វីដែលកាន់តែពិសេសគឺ iPad Pro លើកនេះ ត្រូវបានកាត់បន្ថយកម្រាស់ អោយនៅសល់ស្តើងបំផុតត្រឹម 5.9 មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើអោយប្រិយមិត្តជាច្រើន មានពេញចិត្តនឹងការឌីហ្សាញនេះ។

យ៉ាងណា សម្រាប់ iPad Pro ដែលមានកម្រាស់ស្តើងបែបនេះ វាក៏មានផលអវិជ្ជមានផងដែរ គឺថាវាងាយស្រួលកាច់បំបាក់បំផុត ដោយក្នុងនោះ ក៏មាន YouTuber មួយចំនួន បានតេស្តសាកល្បងរួចរាល់ ដែរ ហើយជាលទ្ធផល គឺដូចអ្វីដែលគេបានបញ្ជាក់ ពិត​ប្រាកដ​មែន។

 

ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានដំណឹងថ្មីពីប្រភព The Verge ដោយបានធ្វើការបង្ហាញចំនុចមួយ អោយដឹងថា iPad Pro ជំនាន់ថ្មី ទាំង 2 ម៉ូឌែល (11 អ៊ីញ & 12.9 អ៊ីញ) គឺមានបញ្ហាកោងតិចតួច ត្រង់ស៊ុមនៃតួខ្លួន តាំងពីបើកចេញពីប្រអប់ថ្មី មកតែម្តង។ វាមិនមែន​ជា​រឿង​លេង​សើចទេ ប៉ុន្តែវាគឺជាការពិត ដោយមានអ្នកប្រើមួយចំនួន បានអះអាងថា ពួកគេបានទិញ និងជួប iPad Pros ជំនាន់ថ្មី មាន​កោង​ស៊ុមព័ទ្ធជុំវិញ អញ្ចឹងដែរ ដោយភាពច្រើន ជាប្រភេទជម្រើសម៉ូឌែល អាចដាក់ស៊ីមបាន ប៉ុន្តែក្នុងនោះ ចំពោះម៉ូឌែលប្រើ WIFI ក៏បានជួបចំនុចនេះ ដូចគ្នា តែក្នុងភាគរយតិច។ ពាក់ព័ន្ធនឹងចំនុចនេះ ខាងក្រុមហ៊ុន Apple ក៏បានទទួលស្គាល់ផងដែរថា iPad Pros ជំនាន់ថ្មីនេះ ពិតជាមានចំនុច ដូចដែលគេបានបង្ហាញ និងលើកឡើង ប្រាកដមែន ប៉ុន្តែវាគ្មានបញ្ហាណាមួយ នឹងប៉ះពាល់​ដល់​ការ​ប្រើប្រាស់ទេ។

ជុំវិញបញ្ហានេះ Apple បានបញ្ជាក់អោយដឹងថា អតិថិជនទាំងអស់ សូមពិនិត្យអោយបានច្បាស់លាស់ ពេលទៅទិញនៅតាម Store នីមួយៗ ដើម្បីអោយប្រាកដថា វាគ្មានបញ្ហាកោងស៊ុមត្រង់កន្លែងណាមួយឡើយ។ សម្រាប់នៅក្នុងស្រុកយើង ក៏ដូចគ្នា សូមប្រិយមិត្ត​ដែលទិញ iPad Pro ជំនាន់ថ្មី ធ្វើការពិនិត្យអោយបានម៉ត់ចត់ ជៀសវាងក្រែលោជួបបញ្ហា ដូចខាងលើនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ