CAMBO REPORT

Popup Advertising5 seconds

DJI បញ្ចេញ​គេហ​ទំព័រ​ពិសេស សម្រាប់​អ្នក​ដែល​ចង់​សិក្សា​បន្ថែមអំពីវិធីសាស្ត្រ​ល្អ​ក្នុង​ការ​ថត​វីដេអូ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តជាច្រើនប្រាកដជាដឹងច្បាស់ណាស់ថា DJI គឺជាក្រុមហ៊ុនលក់ផលិតផលអេឡិចត្រូនិច ផ្នែកកាមេរ៉ា និង Drone ក៏ដូចជា​ឧបករណ៍​បន្ទាប់​បន្សំផ្សេងៗទៀត ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ មកដល់ពេល​នេះ DJI ពិតជាទទួលបានជោគជ័យច្រើន ហើយក៏បានចេញនូវផលិតផលថ្មីៗ ដែលមានសមត្ថភាពកាន់តែខ្ពស់ជាងមុនផងដែរ តែ​រាល់​ផលិតផលទាំងនោះនៅមិនទាន់បានរៀបរាប់ប្រាប់អសស់អំពីលក្ខណៈសម្បត្តិពិសេសៗរបស់វានោះទេ ម្យ៉ាងសម្រាប់អ្នកមកថ្មី ប្រាកដជាពុំបានដឹងអំពីបែបបទនៃការប្រើប្រាស់ឧបករណ៍ ក៏ដូចជាគំនិតច្នៃប្រឌិតថ្មីក្នុងការប្រើប្រាស់ផលិតផលនោះ​ឲ្យមាន​ប្រយោជន៍ និងមានឥទ្ធិពលផងដែរ ទើបបានជាដូច្នេះហើយ DJI បានសម្រេចចេញបច្ចេញគេហទំព័រថ្មីមួយទៀតរបស់ខ្លួន។

គេហទំព័រថ្មីនេះបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហា ដូចបានបញ្ជាក់ប្រាប់ខាងដើម ពិសេសវាផ្ដោតសំខាន់ផងដែរទៅលើ ការផ្ដល់ជាយោបល់ ប្រាប់ពីគន្លឹះល្អៗ ជុំវិញវិធីសាស្ត្រថ្មីៗ ក្នុងការថតយកវីដេអូ តាមសម័យទំនើប ដេញតាមសម័យកាល ដែល​យើង​កំពុងស្ថិតនៅនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត គេហទំព័រថ្មីរបស់ DJI Pro ក៏មានបន្ថែមមកជាមួយនូវផ្នែកផលិតផល ដែល​រៀប​រាប់ប្រាប់លម្អិតអំពីផលិតផលនីមួយៗរបស់ DJI ដែលអ្នកអាចសិក្សាស្វែងយល់បន្ថែមដោយខ្លួនឯង ផ្នែក Masters ដែលនាំ​មក​នូវ​ការចែករំលែកបទពិសោធន៍ពីសំណាក់អ្នកថតរូប វីដេអូ និងខ្សែភាពយន្ត ដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីចែក​រំលែក​នូវ​អ្វី​ដែល​ពួកគេធ្លាប់ឆ្លងកាត់ ផ្នែក Showcase បង្ហាញអំពីការអនុវត្តទៅលើការថតពិតៗ ផ្នែក Education ដែលអ្នកអាច​សិក្សា​គន្លឹះ​ល្អៗ​បន្ថែម និងផ្នែក Events ដែលអ្នកអាចតាមដាននូវព្រឹត្តិការណ៍សំខាន់ៗ ឬសិក្ខាសាលា របស់ DJI ផ្ទាល់។

ដូច្នេះរាល់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ផលិត DJI មិនថាកាមេរ៉ា ម៉ាស៊ីន Drone ឬឧបករណ៍បន្ទាប់បន្សំជុំវិញការថតរូប និង​ផលិត​វីដេអូនោះទេ បើអ្នកពិតជា ចង់ដឹង ចង់ឃើញ និងចង់អភិវឌ្ឍន៍ខ្លួនបន្ថែមអំពីរបៀបនៃការថត ដូចទៅនឹងអ្នកដែល​មាន​បទ​ពិសោធន៍​រាប់សិបឆ្នាំ នេះគឺជាគេហទំព័រល្អមួយ ដែលអ្នកគប្បីចូលទៅសិក្សាបន្ថែម ហើយ DJI ក៏នឹងធ្វើការ Update ជាបន្តបន្ទាប់ ដោយ​នាំ​មក​នូវអ្វីដែលថ្មីសម្រាប់អតិថិជនរបស់ខ្លួន។

 

សម្រាប់ប្រិយមិត្តចង់ចូលទៅគេហទំព័រនោះសូមចុច Link ខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: DJI Tag: Lifestyle