CAMBO REPORT

Popup Advertising5 seconds

Samsung អាចនឹង​បង្ហាញ Galaxy Tab A ជំនាន់​ថ្មី នៅត្រី​មាស​ទី 1 ដើម​ឆ្នាំ 2019 ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ត្រីមាសទី 1 នៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Samsung បានធ្វើការត្រៀមខ្លួនរូចជាស្រេច ក្នុងការ​នាំ​យក​ផលិត​ផល​ស្មាតហ្វូនជំនាន់ថ្មី មកបង្ហាញអោយពិភពលោកបានឃើញ និងបានទិញយកទៅប្រើប្រាស់ ដោយគ្រប់គ្នា បាន​ដឹង​ហើយ​ថា វាជាស្រឡាយ Galaxy S ជំនាន់ទី 10 រួមមានម៉ូឌែល S10, S10+ និង S10 Lite ជាដើម។ ចុះខាង Samsung អាចនឹង​មាន​ចេញ​ផលិតផលិតណាផ្សេង ក្រៅពីទូរសព្ទដែរឬទេ?

សម្រាប់ចម្លើយ មានឬមិនមាន នោះ យើងក៏មិនទាន់បានដឹងច្បាស់ដូចគ្នា គ្រាន់តែនៅក្នុងពេលថ្មីៗនេះ គឺស្រាប់តែមានរបាយការណ៍​ពីប្រភព 91Mobile បានធ្វើការអោយបង្ហាញចំនុចមួយ ដោយបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញថេប្លេត Galaxy Tab A លំដាប់ Mid-range ជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ MWC ដែលប្រាព្ធនៅក្នុងទីក្រុងប៉ាសេឡូណា អាចចន្លោះចាប់ពីថ្ងៃទី 25 ដល់ 28 ក្នុងខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់វត្តមានរបស់ Galaxy Tab A ជំនាន់ថ្មីនេះ អាចនឹងប្រកាសចេញក្រោយទូរសព្ទ​ខ្សែ​ស្រឡាយ Galaxy S10 មិនតំណាលគ្នា នោះទេ។ ចំពោះលក្ខណៈសម្បត្តិបែបណានោះ ខាងប្រភពក៏នៅមិនទាន់បានបង្ហាញ​អោយ​ដឹង នៅឡើយទេ ថាវានឹងអាចមានចំនុចពិសេសច្រើនជាង Galaxy Tab A 10.5 ដែលបានចេញ កាលពីខែសីហា ឆ្នាំ 2018 កន្លង​ទៅនេះ ឬក៏យ៉ាងណា។

សូមរំលឹកបន្តិចថា៖ Galaxy Tab A 10.5 ស៊េរីឆ្នាំ 2018 គឺមានអេក្រង់ទំហំ 10.5 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាព​ក្នុង​កម្រិត 1200 x 1920 ភិចសែល, ប្រើប្រាស់ឈីប Snapdragon 450, រ៉េម 3GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB, កាមេរ៉ាខាង​មុខទំហំ 5 មេហ្គាភិចសែល ឯកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងមានថាមពលថ្ម 7300mAh។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ថេប្លេត