CAMBO REPORT

Popup Advertising5 seconds

iPhone ជំនាន់ថ្មីអាច​នឹង​បិទ​មិន​ឲ្យ​លក់​នៅ​ចិន! តែ Apple មានដំណោះស្រាយហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលនេះទីផ្សារ iPhone នៅចិនបាននឹងកំពុងជួបរឿងធំ ខណៈពេលដែលក្រុមហ៊ុន Qualcomm បានប្ដឹងទៅតុលាការចិន​ឲ្យ​ចេញ​សេចក្ដី​សម្រេចបិទមិនឲ្យ iPhone ជំនាន់ថ្មីរបស់ Apple ចេញលក់នៅក្នុងទីផ្សារ​ចិន​ជាសាធារណៈនោះឡើយ ដោយមាន​កម្មវត្ថុ​ពាក់ព័ន្ធទៅនឹងការរំលោភបំពានផ្នែកប៉ាតង់រវាងក្រុមហ៊ុនទាំងពីរ។ យ៉ាងណាក៏ដោយ បើទោះបីជាភាគីខាង Qualcomm បានប្ដឹងទៅតុលាការចិនក៏ដោយ តែនៅមិនទាន់មានសេចក្ដីសម្រេចផ្លូវការមួយណា ត្រូវបានប្រកាសឲ្យមន្ត្រីមានសមត្ថកិច្ចចាត់​វិធាន​ការ​អនុវត្តតាមផ្លូវច្បាប់នៅឡើយទេ ដោយនេះគឺជាសំណាងធំមួយរបស់ Apple ព្រោះសប្ដាហ៍នេះ Apple នឹងបញ្ចេញកំណែ Update ថ្មីមួយ ដើម្បីដោះស្រាយបញ្ហានេះហើយ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹថា Apple បានត្រៀមរួចជាស្រេចក្នុងការបញ្ចេញនូវកំណែ Update ពិសេស​មួយ សម្រាប់តែទីផ្សារនៅស្រុកចិនប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហារឿងរំលោភបំពានទៅលើរឿងប៉ាតង់មួយនោះ។ កំណែ Update ពិសេសមួយនោះគឺសម្រាប់តម្លើងនៅលើម៉ូឌែល XS, XS Max និង XR ដែល Qualcomm មិនឲ្យមានមុខ iPhone ទាំងបីនេះមាន​វត្ត​មាន​លក់​ក្នុងទីផ្សារយក្សចិននោះទេ។ ក្នុងនោះ Apple ក៏បានចេញមុខឆ្លើយតបផងដែរថា កំណែអាប់ដេតនេះ នឹងចេញមុខដោះ​ស្រាយ​ទៅ​លើបញ្ហាមួយចំនួន ដែលកើតចេញមកពីកត្តារឿងក្ដីជុំវិញប៉ាតង់ 2 ប្រភេទនៅប្រទេសចិន។

ទោះបីជាយ៉ាងណាក៏ដោយ Apple មិនបានលម្អិតបញ្ជាក់ឲ្យដឹងថា តើវានឹងកែសម្រួលអ្វីខ្លះនោះទេទៅលើបញ្ហានេះ ខណៈពេល​បច្ចុប្បន្ន Apple នៅតែបន្តលក់ iPhone បានធម្មតានៅឡើយទាំងស៊េរីចាស់ និងស៊េរីថ្មីដូចបានបញ្ជាក់ខាងលើ។ ជុំវិញរឿងនេះ បើសិនជា Qualcomm អាចឈ្នះរឿងប្ដឹងទៅតុលាការបិទមិនឲ្យមានការលក់ iPhone ស៊េរីថ្មីនៅចិនមែននោះ គឺថាវាគឺជារឿង​ខាត​បង់​ធំមួយ ដោយការវិភាគដំបូង Apple អាចនឹងខាងបង់ប្រាក់ខ្ទង់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ ថែមទាំងប៉ះពាល់ទៅដល់​អ្នក​គាំទ្រ​ផលិតផល Apple, រាជរដ្ឋាភិបាលចិន, អ្នកផ្គត់ផ្គង់ផ្នែករឹង ក៏ដូចជារោងចក្រផលិតមួយចំនួនទៀតផង ពិសេសគឺ Foxconn តែម្ដង។

យើងនឹងរង់ចាំមើលសាច់រឿងនេះជាបន្តទៀត ថាតើតុលាការចិន នឹងមានដំណោះស្រាយ ឬចេញសេចក្ដីសម្រេចតាមការប្ដឹង​ពី​សំណាក់ Qualcomm ឬក៏អត់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: 9 to 5 mac Tag: Lifestyle