CAMBO REPORT

Popup Advertising5 seconds

Sunny Cove ឈ្មោះ​ថ្មី​សម្រាប់​ឈីប CPU ជំនាន់​ទី 10 របស់ Intel ដែល​មាន​ក្រាហ្វិច​ល្បឿន 1 TFLOPS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចុងឆ្នាំនេះយើងទទួលបានឈីប CPU ជំនាន់ទី 9 ដែលជាខួរក្បាលកុំព្យូទ័រពីក្រុមហ៊ុន Intel ហើយឆ្នាំក្រោយ Intel ក៏នឹងត្រៀម​បញ្ចេញ CPU ជំនាន់ថ្មីមួយផ្សេងទៀតសម្រាប់ដេញជំនាន់ ទៅតាមតម្រូវការទីផ្សារ ដែលជាជំនាន់ទី 10 ជាមួយ​នឹង​ការ​បម្រែ​បម្រួល​ថ្មី​ទៅលើបច្ចេកវិទ្យានៃការផលិត។ មកដល់ថ្ងៃនេះ យើងទទួលបានដំណឹងខ្លះៗហើយ ជុំវិញឈីប CPU ជំនាន់ថ្មីពី Intel តាមរយៈ​ព្រឹត្តិការណ៍ Architecture Day នាដើមសប្ដាហ៍នេះ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Intel បានបង្ហើបឲ្យដឹងអំពីបច្ចេកវិទ្យាថ្មី ដែលយកមកផលិតឈីប CPU ជំនាន់ថ្មី ដែលបច្ចេកវិទ្យានោះមានឈ្មោះថា 3D ហៅថា Foveros ជាវិធីសាស្ត្រត្រួសត្រាយផ្លូវសម្រាប់ឧបករណ៍ និងប្រព័ន្ធរួមបញ្ចូលគ្នាតែមួយ រវាងបច្ចេកវិទ្យាល្បឿនខ្ពស់ និងដង់ស៊ីតេកម្រិតខ្ពស់ ដោយ Foveros នឹងក្លាយជាវិធីមួយសម្រាប់ធ្វើការប្របាច់បញ្ចូលគ្នានូវកម្លាំងនៃ CPU ឲ្យវាមានល្បឿនកាន់តែលឿនថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ CPU ជំនាន់ទី 10 ក៏នឹងកាត់បន្ថយទំហំឲ្យតូចជាងមុនទៀតផង ជាមួយវិមាត្រសរុប 10nm មានឈ្មោះថ្មីហៅថា Sunny Cove ជា Architecture ជំនាន់ថ្មី ខណៈ CPU ជំនាន់ទី 9 មានទំហំ 14nm ហៅថា Coffee Lake Refresh ការដាក់ឈ្មោះថ្មី ចេញពីជំនាន់ទី 8។

ជុំវិញដំណឹងខ្លះៗដែល Intel បានបង្ហើបឲ្យដឹងអំពី CPU ក្នុងនោះ Intel ក៏បានប្រាប់ឲ្យដឹងខ្លះៗអំពីក្រាហ្វិចរបស់ខ្លួនផងដែរ ដែល​ជា​ទូទៅ​នៅខ្មែរយើងហៅថា VGA ជាប់ ដោយឆ្នាំក្រោយនេះ Intel Graphics នឹងវិវឌ្ឍន៍ខ្លួនដល់ជំនាន់ 11 ជាក្រាហ្វិច​បំពា​ក់​មក​ជាមួយ CPU ជំនាន់ថ្មី ដែល Intel រំពឹងទុកថាវានឹងមានល្បឿនខ្លាំងជាង 1 TFLOPS អាចជំនួសដៃជើងទៅដល់ការលេង​ហ្គេម​ល្មមៗ​បាន ដែលក្រាហ្វិច Intel បច្ចុប្បន្ននៅខ្វះសមត្ថភាព។ នេះគ្រាន់តែជាការប្រាប់ឲ្យដឹងខ្លះៗប៉ុណ្ណោះសម្រាប់ការមកដល់ថ្មីនៃ CPU របស់​ក្រុមហ៊ុន Intel ដោយយើងនៅមិនទាន់ដឹងថាតើ Intel នឹងផ្លាស់ប្ដូរ ក៏ដូចជាបន្ថែមអ្វីខ្លះនោះទេសម្រាប់ខួរក្បាលជំនាន់ទី 10 របស់​ខ្លួន ដូច្នេះមានតែរង់ចាំមើលព័ត៌មានបន្ថែមទៀត ទម្រាំវាបង្ហាញខ្លួននៅចន្លោះខែសីហា ឆ្នាំ2019 ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ