CAMBO REPORT

Popup Advertising5 seconds

Meizu C9 ស្មាតហ្វូន​អេក្រង់ 5.45 អ៊ីញ ថាមពលថ្ម 3000mAh និង​មាន​តម្លៃ​ត្រឹម 100 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Meizu ទើបនឹងបានធ្វើការ​ប្រកាសចេញ ជាផ្លូវការ នូវស្មាតហ្វូន​ស្ថិត​នៅ​ក្នុង​កម្រិត​ថវិកា​មួយ​ម៉ូឌែល​ផ្សេងទៀត ដោយ​វា​មាន​ឈ្មោះ​ហៅ​ថា Meizu C9។ ចំពោះទូរសព្ទនេះ គឺមានភាពសាមញ្ញច្រើន ជុំវិញរចនាបថរូបរាង ហើយសាកសមទៅនឹងតម្លៃរបស់វា ដែល​ត្រៀម​នឹងចេញលក់ ក្នុងទីផ្សារក្នុងពេល ឆាប់ៗខាងមុខនេះ ផងដែរ។ ដូច្នេះ យើងនឹងធ្វើការបង្ហាញពីលក្ខណៈសម្បត្តិរបស់វា អោយអ្នកទាំងអស់បានដឹង ដូចខាងក្រោមនេះ៖

Meizu C9 ត្រូវបានបំពាក់ទំហំអេក្រង់ 5.45 អ៊ីញ ជាប្រភេទ IPS-LCD អាចបង្ហាញរូបភាពក្នុងកម្រិត 720 x 1080 ភិចសែល និង​មាន​កម្រិត Aspect Ratio 18:9។ ទូរសព្ទនេះ ប្រើប្រាស់បន្ទះឈីប Unisoc SC9832E, មាន CPU ចំនួន 4 គ្រាប់ អាចរត់​ក្នុង​ល្បឿន 1.3GHz, បំពាក់រ៉េមទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 16GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាច​បន្ថែម​ម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែមដល់ទៅ 128GB ដោយមិនចាំបាច់បារម្ភពីការផ្ទុកឆាប់ពេញនោះទេ។

ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.2 ឯកាមេរ៉ាមួយគ្រាប់​ខាង​ក្រោយ​មាន​ទំហំ 13 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.2 និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់​ជំនួយ​ការ​ថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។

Meizu C9 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo, ស្រោបដោយស្បែក Flyme UI និងមានថាមពលថ្មទំហំ 3000 mAh អាចអនុញ្ញាតអោយអ្នកប្រើប្រាស់ បានយូរគួរសម ទាំងការសន្ទនា និង លេងបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ។ ស្មាតហ្វូន​នេះ ត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌាមុនគេ ក្នុងតម្លៃខ្ទង់ 100 ដុល្លារ ជាមួយជម្រើស 2 ពណ៌ គឺពណ៌ខ្មៅ និង​ពណ៌​ខៀវ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ