CAMBO REPORT

Popup Advertising5 seconds

ពេលនេះ iOS 12.1.1 ចេញជា​ផ្លូវការ​ហើយ! មានអ្វីកែ​ប្រែ​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 ត្រូវបានក្រុមហ៊ុន Apple ដាក់ចេញអោយតម្លើងប្រើប្រាស់ ជាសាធារណៈ កាលពីចុងខែតុលា ឆ្នាំ 2018 កន្លងទៅ ដើម្បីចូលខ្លូនមកដោះស្រាយបញ្ហា Software លើកាមេរ៉ាខាងមុខរបស់ iPhone XS និង iPhone XS Max ដែល​ក្រោយ​ពេលតម្លើងមកកាន់ iOS 12.0.1 ជាជំនាន់ផ្លូវការនោះ គឺមានម៉ាស៊ីនទូរសព្ទមួយចំនួនតូច មិនដំណើរការមុខងារ Smart HDR ខណៈពេលដែលកំពុងប្រើប្រាស់ ការថតរូប Selfie។

ក្រោយពីប្រិយមិត្ត iOS ភាគច្រើន បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1 អស់រយៈពេលជាងមួយខែរួចមក គឺថានៅ​ក្នុង​ពេល​នេះ ក្រុមហ៊ុនផ្លែប៉ោម ក៏បានបញ្ចេញកំណែអាប់ដេត ស្ថិតក្នុងជំនាន់ថ្មីមកមួយទៀត ក្រោយបញ្ចប់ដំណើរការសាកល្បង (ឬហៅថា Beta) នោះគឺ iOS 12.1.1 ជំនាន់ផ្លូវការ។  ចំពោះប្រព័ន្ធប្រតិបត្តិការ iOS 12.1.1 នេះ គឺបានបន្ថែមលក្ខណៈពិសេស អោយ​កាន់​តែ​មាន​ភាពប្រសើរ រួមទាំងជួសជុលកំហុសមួយចំនួនតូច ដែលបានកើតឡើងលើ iPhone និង iPad របស់អ្នកប្រើប្រាស់ ដូចជា៖

 

•    ការបង្ហាញដំណឹងខ្លីៗ (Notification) លើ iPhone XR អាចប្រើមុខងារ Haptic Touch

•    ទាំងស៊ីមពីរ ជាមួយនិង eSIM របស់ក្រុមហ៊ុនសេវា នឹងមានដំណើរការសេវា រឹតតែប្រើសើរ សម្រាប់ទូរស័ព្ទ iPhone XR, iPhone XS និង iPhone XS Max

•    ចុចលើ Flip ដើម្បីផ្លាស់ប្តូរ រវាងកាមេរ៉ាខាងមុខនិងខាងក្រោយ អំឡុងការហៅ FaceTime

•    អាចចុចថតរូប ពេលកំពុងនិយាយ FaceTime ទល់មុខមួយនិងមួយ (មិនមែន Call ជាក្រុម)

•    មានជម្រើសថ្មី ដើម្បីលាក់របារនៅចំហៀង ពេលកំពុងមើលដំណឹង ឬព័ត៌មានផ្សេងៗ នៅលើ iPad (ក្នុងទិសផ្ដេក)

 

ដូច្នេះ សម្រាប់ប្រិយមិត្តរបស់ក្រុមហ៊ុនផ្លែប៉ោម ដែលកំពុងប្រើប្រាស់ទាំង iOS 12.1 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការ ទាំងអស់) បើមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.1.1 ផ្លូវការនេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជាការស្រេច ប៉ុន្តែត្រូវភ្ជាប់ WiFi ជាមុនសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ