CAMBO REPORT

Popup Advertising5 seconds

បទ​ពិសោធន៍​ថ្មី​នៃ​ការ​ថត​រូប​និង​វីដេអូ​ពី​ស្មាត​ហ្វូន​លំដាប់​កំពូល Mate 20 របស់ HUAWEI!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូន Huawei Mate20 បានក្លាយជា ស្មាតហ្វូនដែល លក់ដាច់ខ្លាំងមួយក្នុងចុងឆ្នាំ 2018 និងទទួលបានការសរសើរច្រើន ពីគុណភាពនិងបច្ចេកវិទ្យាថ្មីៗ បំផុតក្នុងការផ្តិតយករូបភាព និងការថតវីឌីអូបានល្អ ក្នុងគុណភាពខ្ពស់ ដោយសារតែមានលេចធ្លោជាច្រើន។

 

 

ស្មាតហ្វូននេះមានបំពាក់ ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាច ផ្តិតយករូបភាព បានល្អនៅគ្រប់កាលៈទេសៈ គ្រប់ប្លង់ គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ 16MB កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបាន  ផ្ទៃរូបភាពបានកាន់តែធំ ទោះបីជាស្ថិតក្នុងទីតាំងចង្អៀត ថតបានជិតបំផុតនិងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់នឹងភ្នែក។ កាមេរ៉ាទីពីរមានទំហំ 12MP កំរិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់ ម៉ត់ស្អាតតែម្តង ដោយមិនចាំបាច់កែច្រើន។ កាមេរ៉ាទីបី ទំហំ 8MP កំរិតចាប់ពន្លឺ f2.4 ជាមួយមុខងារ Telephoto lens ដែលអាចថតច្បាស់  សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ថតរូបដែលនៅឆ្ងាយ និងអាច zoom បានពីរដង ដោយរក្សាគុណភាពរូប នៅតែច្បាស់ត្រជាក់ភ្នែកដដែល។ កាមេរ៉ាទាំងបីគ្រាប់ សុទ្ធតែជា ប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃ ផ្តល់នូវបទពិសោធន៍ ក្នុងការថតរូបកាលីបៗ ទាន់សម័យជាច្រើនបែប។

 

 

អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photography ដ៏ពិសេសដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នា ពោពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែក មុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃ តាមប្លង់ផ្សេងៗជាច្រើន និង AI Beauty។ រីឯកាមេរ៉ាមុខមានទំហំ 24MP ជាមួយកំរិតចាប់ពន្លឺ f2.0 ផ្តិតយករូបភាពបាន កាន់តែស្រស់ស្អាត  ហើយការថតជាក្រុម អាចចាប់យកទំរង់មុខ បានយ៉ាងល្អផងដែរ។ 

 

លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPU ភ្លោះ កាមេរ៉ាទាំងបី មានបំពាក់ដោយ Advanced Master AI ដែលមានភាពឆ្លាតវៃ អាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសំបូរបែប និងចាប់រូបភាពបានស្អាត ដូចកាមេរ៉ាអាជីព។

 

 

ចំណែកឯការថតវីឌីអូវិញ ស្មាតហ្វូននេះ មានសមត្ថភាពអាចថតកំរិត 4K ដែលអាចថតបានវីឌីអូ មានគុណភាពខ្ពស់ កម្រិតសាច់ម៉ត់ច្បាស់ ព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៌បែប AI ប្តូរជា background blur និងមានជម្រើសឡូយៗ ជាច្រើនទៀតដែលអាច ជ្រើសរើសតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះអាចថតវីឌីអូ slow motion កំរិត HD ដល់ទៅ 960fps ទៀតផង។

 

 

ស្មាតហ្វូននេះមានតម្លៃ $666 ជាមួយការថែមជញ្ជីងសុខភាព( Body Fat Scale) ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅ គ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: ទូរស័ព្ទ