CAMBO REPORT

Popup Advertising5 seconds

សេតវិមាន (White House) នឹង​ចាប់​ផ្ដើម​ដាក់​ប្រព័ន្ធសុវត្ថិភាព​​ស្កេន​ផ្ទៃមុខ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សេតវិមាន ឬភាសាអន្តរជាតិហៅថា White House ដែលជាទីស្នាក់ការកណ្ដាល សម្រាប់ប្រធានាធិបតីអាមេរិកគ្រប់ជំនាន់ ធ្វើការ និងបើកកិច្ចប្រជុំនានា បានកំពុងចាប់ផ្ដើមពង្រឹងប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងឡើយហើយ ដោយក្នុងនោះ​ប្រភពអន្តរជាតិ​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹងថា មុខងារស្កេនផ្ទៃមុខ បានកំពុងស្ថិតក្នុងការធ្វើតេស្ដសាកល្បង ក្នុងគោលបំណងពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យរឹតតែ​ប្រសើរ​ឡើងថែមមួយកម្រិតទៀត។

យោងតាមការចេញផ្សាយព័ត៌មានរបស់ Slash Gear បានឲ្យដឹងថា USSS ឬហៅពេញថា The US Secret Service ដែលជា​ភ្នាក់ងារ​​ឯកទេស នៃសេវាកម្មសម្ងាត់ផ្នែកសុវត្ថិភាពរបស់អាមេរិក បានបង្ហាញជាសាធារណៈទៅកាន់មហាជន ឲ្យដឹងអំពីគម្រោងថ្មី ក្នុងការនាំយកមុខងារស្កេនមុខមកប្រើប្រាស់ក្នុងបរិវេណសេតវិមាន ដើម្បីពង្រឹងសុវត្ថិភាពឲ្យកាន់តែប្រសើរឡើងថែមមួយ​កម្រិត​ទៀត។ ប្រិយមិត្តអាចនឹងគិតថា ស្កេនមុខ ធ្វើអ្វីនៅពេលនេះ? បើស្មាតហ្វូនតម្លៃ 200-300 ដុល្លារ ក៏អាចស្កេនបានដែរនោះ? សូម​កុំ​យល់​ច្រឡំ មុខងារស្កេនមុខនៅលើស្មាតហ្វូន ដោយរាប់បញ្ចូលទាំង Face ID នៅលើ iPhone និង iPad Pro 2018 គឺនៅមិនទាន់​មាន​សុវត្ថិភាព​ពេញលេញ អាចទុកចិត្តបាន 100% នោះទេ ផ្ទុយមកវិញការដាក់មុខងារស្កេនមុខនៅសេតវិមាននេះ គឺជាប្រព័ន្ធ​សុវត្ថិភាព​ពិសេសមួយហៅថា Facial Recognition Pilot (FRP)  ដែលមិនត្រឹមតែអាចធ្វើការកត់សំគាល់មុខមនុស្សបានល្អនោះទេ វាក៏អាចធ្វើការអង្កេតការ ហេតុការណ៍មិនប្រក្រតីកើតមានឡើងផងដែរ។

គម្រោងស្កេនផ្ទៃមុខ អាចនឹងចាប់ផ្ដើមឆាប់ៗនេះ ដោយដំបូងឡើយ គឺធ្វើឡើងជាមួយនឹងបុគ្គលិកនៅទីនោះផ្ទាល់ ដោយវាអាចធ្វើការ​ចាប់​មុខ និងបង្ហាញអត្តសញ្ញាណបុគ្គលនោះបានភ្លាមៗ ពិសេសបំផុតនោះ គឺគម្រោងនេះមានគោលបំណងចំបង ក្នុងការប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាពនេះក្នុងការកំណត់ទៅលើទំនាក់ទំនង ជាមួយនឹងការអនុវត្តស្របច្បាប់នៅសេតវិមានផ្ទាល់។ ភ្នាក់ងារ​សុវត្ថិភាព​ក៏​បាន​ប្រាប់​ឲ្យដឹងទៀតថា គម្រោង FRP នេះ នឹងធ្វើឡើង 2 ទីតាំង គួបផ្សំនឹងការប្រើប្រាស់គ្រប់កាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់​មុខមាត់​មនុស្ស ដែលយើងធ្លាប់តែឃើញមាននៅក្នុងខ្សែភាពយន្តទំនើបៗ តែគម្រោងនេះត្រៀមនឹងកើតមានឡើងហើយ។

នេះគ្រាន់តែជាដំណឹងមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានប្រកាសដោយបើកចំហរឲ្យសាធារណៈជនបានដឹង ហើយបើវាអាចនឹង​ដំណើរការ​ដូចកា​ររំពឹងទុកនោះ ប្រព័ន្ធសុវត្ថិភាពស្កេនមុខ (FRP) អាចនឹងដាក់ឲ្យដំណើរការនៅតាមផ្លូវសាធារណៈក្នុងរដ្ឋ Washington DC ដំបូងគេ ដែលវានឹងជួយពង្រឹងទៅដល់សុវត្ថិភាព ក៏ដូចជាតាមដានភាពមិនប្រក្រតីនានានៃជនខិលខូច ដែល​អាច​មកស៊ើបការ ឬឃ្លាំមើលអ្វីមួយជាយថាហេតុ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle