CAMBO REPORT

Popup Advertising5 seconds

វ៉ែនតារបស់ BOSE ផលិត​មក​ជំនួស​ឲ្យ​កាស​ស្តាប់​ត្រចៀក​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រហែលជាមានមិត្តអ្នកអានមួយចំនួនបានស្គាល់ និងបានប្រើប្រាស់បាសបំពងសម្លេងម៉ាកសញ្ញា BOSE ដែលមានតម្លៃថ្លៃគ្រាន់បើ ប្រសិនបើប្រៀបធៀបជាមួយបាស JBL ហើយ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន BOSE បានបញ្ចេញនូវវ៉ែនតាការពារពន្លឺព្រះអាទិត្យ ឬ​គេ​ហៅ​ថាវ៉ែនតា Ray-Ban ជំនាន់ថ្មី បង្កប់មកជាមួយបច្ចេកវិទ្យាទំនើបមួយបញ្ចេញសម្លេងដោយសម្ងាត់។ 

BOSE បានបញ្ចេញវ៉ែនតាស៊េរីថ្មីមួយ ដែលបង្កប់មកជាមួយបច្ចេកវិទ្យា AR (Augmented Reality) ថែមទាំងអាចបញ្ចេញ​សម្លេង​សម្ងាត់ ទាល់តែអ្នកពាក់ទើបឮសម្លេង ដើម្បីងាយស្រួលធ្វើការទំនាក់ទំនងដោយប្រើសម្លេងសម្រាប់ផ្តល់ជាព័ត៌មាន និងរន្ធស្រូប​សម្លេង របស់វាសម្រាប់ការបញ្ជាដោយការនិយាយតាមមុខងារ Siri និង Google Assistant ។ កាសនេះក៏មានមកជាមួយបច្ចេកវិទ្យា GPS មកជាមួយផងដែរ អាចចាប់ទីតាំងដែលអ្នកប្រើប្រាស់កំពុងស្ថិតនៅនោះ បានល្អមែនទែន។ វ៉ែនតានេះ មានទម្ងន់​លើស​ពី​វ៉ែនតា​ធម្មតា​តែប៉ុន្មានក្រាមប៉ុណ្ណោះ គឺទម្ងន់ជាក់លាក់របស់វា 45 ក្រាម រីឯវ៉ែនតាធម្មតាមានទម្ងន់ 30 ទៅ 35 ក្រាមប៉ុណ្ណោះ ព្រោះតែវ៉ែន​តា​របស់ BOSE មានបំពាក់មកជាមួយថ្ម អាចឲ្យម៉ាស៊ីនវា ប្រើស្តាប់ចម្រៀងបានដល់ 3 ម៉ោងកន្លះ និងបើកទុកចោលបាន 12 ម៉ោង​ឯណោះ។ កញ្ចក់របស់វា ក៏មានស្រទាប់ការពារពន្លឺកំដៅថ្ងៃ UV ផងដែរ។ កាសនេះបានដាក់ឲ្យទទួលការកុម្ម៉ង់ហើយ ក្នុងតម្លៃ 199 ដុល្លារ ហើយនឹងដឹកចេញនៅក្នុងខែមករា ឆ្នាំ 2019 ខាងមុខនេះ ជាមួយស៊ុមរាងមូលសម្រាប់សុភាពនារី និងស៊ុមរាងជ្រុង​សម្រាប់​បុរស។

នេះជាផលិតផលដែលទាញចំណាប់អារម្មណ៍ ព្រោះជាវាមានបំពាក់មកជាមួយការបញ្ចេញសម្លេងសម្ងាត់ ដោយពុំចាំបាច់ប្រើប្រាស់​កាស​បន្ថែម​មកញ៉ុកត្រចៀកនោះទេ គឺវាមានសេនស័រអាចបញ្ជូនសម្លេងទៅក្នុងត្រចៀករបស់អ្នកប្រើប្រាស់បានដោយសម្ងាត់ ហើយ​បច្ចេកវិទ្យាបែបនេះ ក៏យើងធ្លាប់បានឃើញពីមុនមកដែរ តែគេទើបយកមកប្រើប្រាស់នៅពេលនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ