CAMBO REPORT

Popup Advertising5 seconds

Qualcomm ថាកំពូល​ស្មាតហ្វូន Android ចេញ​ឆ្នាំ​ក្រោយ​នឹង​ប្រើ 5G បាន​ទាំង​អស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កក្រើកបន្តិចដែរ នៅពេលដែលឃើញក្រុមហ៊ុនផលិតឈីប Qualcomm ប្រកាសបង្ហាញ និងណែនាំពីលក្ខណៈពិសេស​របស់​កំពូល​ឈីប​សម្រាប់​ស្មាតហ្វូន Snapdragon 855 របស់ពួកគេ ដែលអាច Support នូវបច្ចេកវិទ្យាថ្មីៗជាច្រើន និងបច្ចេកវិទ្យាថ្មីៗទាំងនោះ គ្រោង​បំពាក់នៅលើស្មាតហ្វូនកំពូលៗដែលគ្រោងចេញនៅឆ្នាំក្រោយនេះ។

ជាពិសេសកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនណាក៏ដោយឲ្យតែបន្ទះឈីប Snapdragon 855 ប្រាកដជាប្រើប្រាស់ប្រព័ន្ធ 5G បានជាក់​ជា​មិនខាន តែប្រព័ន្ធ 5G នេះ ក៏មិនទាន់ទូលំទូលាយណាស់ណាដែរ ដូច្នេះបើស្មាតហ្វូនចេញមក Support ប្រព័ន្ធនេះក៏ពិតមែន ក៏​ទុក​សិនដែរ ដូចជាប្រទេសជាច្រើន មិនទាន់ផ្គត់ផ្គង់ប្រព័ន្ធ 5G នៅឡើយទេ។ ស្របពេលដែល Qualcomm និយាយថា ឆ្នាំក្រោយ​នេះ ស្មាតហ្វូនដំនើរការប្រព័ន្ធប្រតិបត្តិការ Android កំពូលៗរបស់ក្រុមល្បីៗទាំងអស់នឹង Support ប្រព័ន្ធ 5G បាន ប៉ុន្តែបែរជា​ឃើញ​ព័ត៌មានចេញផ្សាយពី iPhone វិញ រហូតដល់ឆ្នាំ 2020 ទើប Support ប្រព័ន្ធ 5G បាន។ Qualcomm ក៏បានបង្ហាញពីដៃគូ​សហការ​ដែលគ្រោងនឹងទិញយកបន្ទះឈីបថ្មីនេះទៅប្រើប្រាស់មានដូចជាក្រុមហ៊ុន Asus, Fujitsu, Google, HMD, HTC, InSeeGo, LG, Motorola, Netgear, NetComm Wireless, OnePlus, Oppo, Samsung, Sharp, Sierra Wireless, Sony, Telit, Vivo, WingTech, WNC, Mi និង ZTE ។

 

ទស្សនាវីដេអូខាងក្រោម៖

 

 

យើងក៏ចង់ឲ្យអ្នកបានដឹងដែរថា ល្បឿនរបស់ 5G នេះ លឿនជាងល្បឿនរបស់ 4G ចាប់ពី 10 ដងឡើងទៅ 100 ដងឯណោះ ដូច្នេះ​វា​មិន​មែនលឿនអស់ស្ទះទៀតទេ គឺវាលឿនអស់កង្វល់តែម្តង។ សង្ឃឹមថាប្រព័ន្ធ 5G នេះ នឹងមានក្នុងប្រទេសយើង​នា​ឆ្នាំ​ក្រោយ​ដែរ​ទៅចុះ ទោះពាក់កណ្តាលឆ្នាំ ឬចុងឆ្នាំក៏ដោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ