CAMBO REPORT

Popup Advertising5 seconds

Razer Blade Stealth ស៊េរី​ចុងឆ្នាំ 2018 មាន​រចនាបថថ្មី និង​ការ​បង្កើន​កម្លាំង​ម៉ាស៊ីន​បន្តិច​បន្តួច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកគាំទ្រផលិតផល Razer គ្រាន់តែឮពាក្យថា Blade Stealth ប្រាកដជាដឹងរួចទៅហើយថា តើម៉ូឌែលដែលមានឈ្មោះ Stealth នេះគឺជាប្រភេទកុំព្យូទ័រអ្វី ដោយប្រិយមិត្តមួយចំនួនអាចនឹងគិតថា ជាកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេមជាក់ជាមិនខាន។ តាម​ការ​ពិតទៅ Blade Stealth ជាកុំព្យូទ័រយួរដៃកម្រិតស្ដើង ដែលអន្តរជាតិហៅថា Ultrabook មានកម្រាស់ស្ដើង មានកម្លាំង​ម៉ាស៊ីន​អាច​ធ្វើ​ការងារភាគច្រើនបានរលូនល្អ ជាមួយនឹងគុណភាពផលិតខ្ពស់ ហេតុនេះវាអាចប្រជែងទៅនឹងពពួក Ultrabook របស់ក្រុមហ៊ុន​ផ្សេងៗ​ទៀតបាន ដោយ Razer បង្កើតវាមកមិនមែនដើម្បីលេងហ្គេមនោះទេ តែក៏អាចលេងហ្គេមបានដែរ បើអ្នកភ្ជាប់ទៅកាន់ប្រអប់ GPU ដាច់​ដោយ​ឡែក (Razer Core) ដែលមានលក់រកលុយបន្ថែមទៀតពីក្រុមហ៊ុន Razer ផ្ទាល់។

មកដល់ចុងឆ្នាំ 2018 នេះម៉ូឌែល Blade Stealth បានទទួលកំណែ Update ឲ្យកាន់តែប្រសើរជាងជំនាន់មុនហើយ ជាមួយនឹងមុ​ខ​មាត់​ថ្មី និងកម្លាំងប្រសើរជាងមុន។ ជាក់ស្ដែងរចនាបថផ្នែកខាងក្រៅ គឺបានផ្លាស់ប្ដូរថ្មី ជាមួយនឹងការលេងស្ទាយដូចទៅនឹង Razer Blade ស៊េរីឆ្នាំ 2018 ដែរ រំលេចជាមួយនឹងឡូហ្គូ Razer មិនមានភ្លើងនៅចំកណ្ដាល មើលទៅទូលាយ មិនរញ៉េរញ៉ៃច្រើន។ ជាងនេះ​ទៅ​ទៀត ផ្នែកខាងក្នុងគឺជាចំនុចស្នូលដែលធ្វើឲ្យ Blade Stealth កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ព្រោះក្រុមការងារ Razer បានឌីហ្សាញ Stealth ចុងឆ្នាំ 2018 ជាមួយនឹងគែមអេក្រង់កាន់តែស្ដើង គឺស្ដើងជាងជំនាន់មុន 60% ឯណោះ ជាមួយ​កម្រាស់​​ត្រឹមតែ 4.9mm ធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកល្អ ដេញទាន់សម័យកាល។ សម្រាប់ផ្នែកក្ដារចុច មានភ្លើង RGB ដែល​​អាចគ្រប់គ្រងពណ៌តាមរយៈកម្មវិធី Razer Chroma ពុំមានការកែប្រែអ្វីប្លែកនោះទេ។

Razer Blade Stealth 2018 នៅតែបន្តប្រើប្រាស់អេក្រង់ទំហំ 13.3 អ៊ីញ ដដែល អមមកជាមួយនឹងការបង្កើនសមត្ថភាព​ផ្នែកខួរ​ក្បាល ប្រើប្រាស់ CPU ជំនាន់ទី 8 របស់ Intel លេខ Core i7-8565U មាន 4 Cores និង 8 Threads រត់ក្នុងល្បឿន 1.8GHz និង​បង្កើនកម្លាំងដល់ 4.6GHz ជាប្រភេទឈីបជួយសន្សំសំចៃអគ្គិសនី ដោយអតិថិជនរបស់ Razer មិនមានសិទ្ធិជ្រើសរើស CPU ឡើយ តែ​អាចធ្វើការជ្រើសរើសកម្លាំង ដែលមាន 3 ជម្រើស ទៅតាមតម្រូវការ និងទឹកប្រាក់ជាក់ស្ដែងដូចខាងក្រោម៖

 

•    Blade Stealth អេក្រង់ Full HD ក្រាហ្វិច Intel UHD 620, RAM 8GB និង SSD 256GB កម្លាំងថ្ម 13 ម៉ោង

•    Blade Stealth អេក្រង់ Full HD ក្រាហ្វិច nVIDIA MX150 (4GB), RAM 16GB និង SSD 256GB កម្លាំងថ្ម 11 ម៉ោង

•    Blade Stealth អេក្រង់ 4K (Touchscreen) ក្រាហ្វិច nVIDIA MX150 (4GB), RAM 16GB និង SSD 512GB កម្លាំងថ្ម 8 ម៉ោង

 

ទាំងបីជម្រើសខាងលើគឺចាប់ផ្ដើមចេញលក់ចាប់ពីថ្ងៃនេះតទៅតែម្ដង នៅតាមបណ្ដាទីផ្សារអន្តរជាតិធំៗមួយចំនួន ហើយក៏បើកលក់​នៅ​តាម​គេហទំព័រផ្លូវការរបស់ Razer ផងដែរ ដោយមានតម្លៃបីធំៗដូចលក្ខណៈសម្បត្តិខាងលើដូចតទៅ៖

 

•    USD 1,399.99

•    USD 1,599.99

•    USD 1,899.99

 

 

សម្រាប់កម្លាំងម៉ាស៊ីនដូចបានរៀបរាប់ខាងលើ បើនិយាយទៅវាមិនអាចយកទៅលេងហ្គេម ដែលមានតម្រូវការក្រាហ្វិចធំៗ ទើបតែ​ចេញ​បាននោះទេ តែវាប្រសើរជាជាងអត់ នេះបើយើងនិយាយដោយមិនរាប់បញ្ចូលជម្រើសក្រាហ្វិចរបស់ Intel ព្រោះ MX150 មាន VRAM 4GB អាចឲ្យអ្នកអូសហ្គេមល្មមៗបាន ដែលភាគច្រើនអាចជាហ្គេម Online បែប Dota 2, League of Legend, WOW, Overwatch…….. និងហ្គេម Offline មួយចំនួនទៀត។ យ៉ាងណាក៏ដោយ បើចង់លេងហ្គេមស៊ីក្រាហ្វិចធំៗ ម្ចាស់ Sealth ថ្មីនេះ អាច​ភ្ជាប់​ទៅកាន់ធុង GPU Razer Core បាន ដើម្បីទទួលបានកម្លាំងក្រាហ្វិចខ្លាំង អាចលេងហ្គេមចេញថ្មីៗបានក្នុងកម្រិតក្រាហ្វិច High ឬលោតដល់ Ultra ទៅតាមប្រភេទហ្គេមនីមួយៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Razer Tag: កុំព្យូទ័រ