CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនអេក្រង់ភ្លោះរបស់ vivo ម៉ូឌែល NEX 2 ត្រូវបានគេ​ថត​ដោយ​ផ្ទាល់​ ខណៈដែលក្រុមហ៊ុនមិនទាន់ប្រកាសចេញផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនចិន vivo បានកំពុងត្រៀមខ្លួន រួចស្រេចហើយ ដើម្បីនាំយកទូរសព្ទម៉ូឌែល NEX ជំនាន់ទី 2 មកបង្ហាញអោយ​ពិភព​លោក​បាន​ឃើញ និងបានទិញយកទៅប្រើប្រាស់ ដែលវាអាចមានឈ្មោះហៅជាផ្លូវការថា vivo NEX 2។ ចំពោះស្មាតហ្វូននេះដែរ គឺមាន​លក្ខណៈ​ពិសេសច្រើន ជាមួយកំណែអាប់ដេតកាន់តែធំជាងមុន ដោយខាងក្រុមហ៊ុនបានសម្រេចបំពាក់ អេក្រង់ភ្លោះ (មុខផង​ក្រោយ​ផង) ជាលើកដំបូង និងមានម៉ូតកាមេរ៉ាភ្លោះ នៅខាងក្រោយ ប្លែកភ្នែក ខុសពីម៉ូឌែលទូរសព្ទផ្សេងៗ របស់ vivo ថែមទៀត។

 

ប៉ុន្តែក្នុងពេលថ្មីៗនេះ ស្របពេលដែលស្មាតហ្វូននេះ មិនទាន់បង្ហាញវត្តមានជាផ្លូវការ ស្រាប់តែមានប្រភពលេចធ្លាយថ្មីមួយទៀត បាន​ធ្វើ​ការបង្ហោះរូបភាពទូរសព្ទម៉ូឌែលថ្មី របស់ក្រុមហ៊ុន vivo ដែលត្រូវបានថតដោយផ្ទាល់ ហើយវាក៏ត្រូវបានគេចែកចាយតៗគ្នា ពេញ​បណ្ដាញ​សង្គមអ៊ីនធើណេត ផងដែរ។ ចំពោះរូបភាពទូរសព្ទនៅលើតុ ទាំងប៉ុន្មានសន្លឹកនោះ ត្រូវបានគេសន្មត់ថា វាគឺជាម៉ូឌែល NEX 2 ហ្នឹងតែម្តង ជាមួយជម្រើស 2 ពណ៌ ដោយនៅផ្នែកខាងមុខរបស់វា ជាអេក្រង់លាតស្ទើរអស់គែម និងផ្នែកខាងក្រោយ ជាអេក្រង់ទី 2 ស្ថិតនៅក្រោមកាមេរ៉ា ដែលវាដូចគ្នាទៅនឹងវីដេអូ Teaser ដែលខាង vivo បានបង្ហោះ កាលពីម្សិលមិញនេះអញ្ចឹងដែរ។ ដើម្បី​អោយ​កាន់តែច្បាស់ សូមទស្សនារូបភាពទាំងអស់នេះ ដូចខាងក្រោម៖

ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិខ្លះៗ របស់ទូរសព្ទនេះ ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងបំពាក់សេនស័រ សម្រាប់​ស្កេនម្រាមដៃ នៅលើអេក្រង់, ប្រើប្រាស់បន្ទះឈីប Snapdragon 845 និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB អមដោយរ៉េមទំហំ 10GB ថែមទៀត។ យ៉ាងណា លក្ខណៈសម្បត្តិទាំងនេះ គឺស្ថិតនៅក្នុងប្រភពលេចធ្លាយ នៅឡើយទេ ដើម្បីអោយកាន់ច្បាស់ មាន​តែ​រង់ចាំប្រភពផ្លូវការពី vivo តែម្តងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ