CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​ប្រគុំ​តន្ត្រី Nova 3 Series របស់ Huawei នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ក្នុង​ស្រុក ព្រម​ទាំង​មាន​វត្តមាន កញ្ញា Bella ផងដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រំភើប សប្បាយៗ និងកាន់តែកក្រើក ជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវរបស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ នៅថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ដែលមានការ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស 2 ម៉ោងពេញចាប់ពីម៉ោង 7:00 យប់តទៅ ។

 

 

ក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏ អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និងអបអរសាទរ ការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite។

 

 

ងាយៗ! គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon 1 ឬ nojima នៅ Aeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert  អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។ លើសពីនេះទៅទៀត អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការ ប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅ តាមបណ្តាហាងលក់ទូរស័ព្ទធំៗ ដែលមានស្លាកសញ្ញាHuawei នៅទីក្រុងភ្នំពេញដើម្បី ទទួលបានសំបុត្រ ឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។

 

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់គែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់នីមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេល យប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំដល់ 4000mAh។

 

 

អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ តេស្តប្រើ និងទទួលបទពិសោធន៍ថ្មី​ នៃស្មាតហ្វូនស៊េរីថ្មី Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់ នៅថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួម ទស្សនាក៌ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

 

 

តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើលសម្រាប់ការមក​ ប្រទេសកម្ពុជាលើកនេះ! អីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: ទូរស័ព្ទ