CAMBO REPORT

Popup Advertising5 seconds

ទូរសព្ទ Nokia 5.1 Plus និង Nokia 3.1 Plus នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ ក្នុង​ទី​ផ្សារ​ស្រុក​យើង​ឆាប់ៗ​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Nokia 5.1 Plus និង Nokia 3.1 Plus គឺសុទ្ធតែជាម៉ូឌែល Plus ស្ថិតក្នុងជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន HMD Global ដោយមានតម្លៃធូរថ្លៃ ដំណើរការដោយ Android One និងមានលក្ខណៈសម្បត្តិល្អប្រសើរ គួរជាទីពិចារណា ផងដែរ។ ជាក់ស្តែង ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ក៏បានចរាចរណ៍ចេញលក់ជាផ្លូវការ នៅលើទីផ្សារអន្តរជាតិ ក្នុងបណ្តាប្រទេសជាច្រើន រួចរាល់ហើយ ប៉ុន្តែសម្រាប់ទីផ្សារប្រទេសយើង គឺមិនទាន់ទេ។

 


យ៉ាងណា ស្រាប់តែថ្មីៗនេះ យើងក៏ទទួលបានដំណឹងល្អ មួយបង្ហាញថា ក្រុមហ៊ុន KTH ប្រចាំនៅក្នុងប្រទេសកម្ពុជា នឹងត្រៀមនាំយកស្មាតហ្វូនទាំង Nokia 5.1 Plus និង Nokia 3.1 Plus មកដាក់លក់ជាផ្លូវការ សម្រាប់ប្រជាជនក្នុងស្រុកយើង ឆាប់ៗខាងមុខនេះ ផងដែរ។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗ យើងនឹងបង្ហាញដល់ ប្រិយមិត្តអ្នកអាន ទាក់ទងនឹងទូរសព្ទទាំង 2 ម៉ូឌែលនេះ ដូចខាងក្រោម៖


•    Nokia 5.1 Plus


ទូរសព្ទនេះ ត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 5.86 អ៊ីញ រំលេចម៉ូតឆកទ្រវែង អាចបង្ហាញរូបភាពក្នុងកម្រិត 720 x 1520 ភិចសែល និងមានកម្រិត Aspect Ratio 19:9។ Nokia 5.1 Plus មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 ចំណែកឯកាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 13 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 + 5 មេហ្គាភិចស៊ែល ជាសេនស័រថតព្រាល និងមានអមដោយភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយ ដល់ការថតរូប ឬវីដេអូ នៅកន្លែងដែលងងឹត ឬកន្លែងដែលមានពន្លឺទាប ជាដើម។ វាប្រើប្រាស់បន្ទះឈីប Helio P60 (12nm), មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz និងប្រើ GPU Mali-G72។ ស្មាតហ្វួននេះ មានរ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB។ វាដំណើការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (Android One) និងមានកម្លាំងថាមពលថ្មទំហំ 3060mAh។

 


•    Nokia 3.1 Plus


ចំពោះ Nokia 3.1 Plus នេះវិញ មានអេក្រង់លាតទំហំ 6 អ៊ីញ គ្មានម៉ូតឆក អាចបង្ហាញរូបភាពក្នុងកម្រិត 720 x 1440 ភិចសែល និងមានកម្រិត Aspect Ratio 18:9។ ស្មាតហ្វូននេះ មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 ចំណែកឯកាមេរ៉ាភ្លោះខាងក្រោយ មានមួយគ្រាប់ទំហំ 13 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 + 5 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.4 ជាសេនស័រថតព្រាល និងមានអមដោយភ្លើង Flash មួយគ្រាប់។ វាប្រើប្រាស់បន្ទះឈីប Helio P22 (12nm), មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz អមជាមួយ GPU PowerVR GE 8320 មានរ៉េមទំហំ 2GB សម្រាប់អង្គផ្ទុកទិន្នន័យ 16GB និង 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB តែកុំបារម្មណ៍ Nokia បើកសិទ្ធិអោយ ម្ចាស់ស្មាតហ្វូននេះ ធ្វើការបន្ថែមមេម៉ូរី ខាងក្រៅបានធំ បំផុតដល់ 400GB។ Nokia 3.1 Plus ដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (Android One) និងមានកម្លាំងថាមពលថ្មទំហំ 3500mAh។

 


អញ្ចឹង សរុបមកវិញ នេះជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តទាំងអស់គ្នា ដែលកំពុងមានបំណងស្វែងរកទិញ ស្មាតហ្វូន Nokia លំដាប់ថវិកា យកមកប្រើប្រាស់ ដោយក្រុមហ៊ុន KTH ប្រចាំនៅក្នុងប្រទេសកម្ពុជាយើង នឹងនាំយក Nokia 5.1 Plus និង Nokia 3.1 Plus មកដាក់លក់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Nokia KTH Tag: ទូរស័ព្ទ